នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសនៅតាមបណ្ដាក្រុងស្រុកទាំង១៣ របស់ខេត្ត ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ហើយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរអង្គរភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័របានទាន់ពេលវេលា។
ឆ្លងកាត់ការពិភាក្សា និងពិនិត្យលើរបាយការណ៍សម្រាប់ត្រីមាសកន្លងមករួច លោកស្រី ក៏សូមកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានសហការអនុវត្តសកម្មភាពការងារបានល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ និងបានផ្ដល់សេវាជួយដល់ជនរងគ្រោះ។ លោកស្រី ក៏បានជំរុញបន្ថែមដល់ក្រុមការងារ សូមបន្តសហការ និងអនុវត្តការងារនេះបន្ថែមទៀត និងត្រូវបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្ដុះបណ្ដាលពីកញ្ចប់សេវាទាំង៥ ក្រុមការងារ GBV ថ្នាក់ខេត្ត ក្រុង/ស្រុក៕
ក្នុងឱកាសនៃខ្ញុំដែលជាសមាជិកព្រះញាតិវង្សខ្មែរ១អង្គ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េខាងត្បូង ខ្ញុំបាទ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ **ឯកឧត្តមអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មួន ចេអ៊ីន
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រះទីប្រឹក្សាជាន់ខ្ពស់នៃសម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងជាទីប្រឹក្សានៃគណៈកម្មាធិការ អាស៊ី អាតពgeneric (Asia Artpiad Committee – AAC)
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន និងអ្នកម្នាង ព្រមទាំងបុត្រី បានយាងចូលរួមពិធីបុណ្យវិសាខបូជា
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន មានទឹកផ្ទៃជ្រះថ្លាចែកទានដល់ ប្រជានុរាស្ត្រចាស់ជរាគ្មានទីពឹក នៅតាមដងផ្លូវ និងទីវត្តអារាម
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានចេញលិខិតថ្វាយព្រះពរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
© 2026 Prince Sisowath Sithiden © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft